ប៉ៃលិន៖ ព្រឹកថ្ងៃសៅរ៍ ៩ រោច
ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ប៉ូច សាអែម
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានចូលរួមកម្មវិធីបើកវគ្គបំប៉នសិស្សមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ទូទាំងខេត្ត
សម្រាប់ត្រៀមប្រលងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ០៦ វិច្ឆិកា ២០២៣
ឧបត្ថមដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន
ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន
។ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស
ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ
អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន
បានប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ២០២៣ នេះ និងបន្តផ្តល់អាហារូបករណ៍
សម្រាប់សិស្សក្រីក្រ ចង់បន្តការសិក្សានៅឧត្តមសិក្សា
ព្រមទាំងគ្រោងរៀបចំបណ្ណាល័យសាធារណៈ
ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំនៅក្នុងខេត្ត ។